
កម្មវិធីបណ្តុះបណ្តាលភាសាបរទេស |


កម្មវិធីបណ្តុះបណ្តាលភាសាបរទេសគឺជាផ្នែកមួយដ៏មានសារៈសំខាន់របស់វិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ។ វិទ្យាស្ថានបានរៀបចំវគ្គបណ្តុះបណ្តាលភាសាបរទេសសម្រាប់មន្រ្តីការទូត និងមន្រ្តីមកពីស្ថាប័នពាក់ព័ន្ធផ្សេងទៀតដែលក្នុងនោះរួមមានភាសានៃប្រទេសជិតខាង អាស៊ាន និងភាសាផ្លូវការប្រើប្រាស់នៅអង្គការសហប្រជាជាតិ។ កម្មវិធីនេះគឺជាការទទួលខុសត្រូវដ៏សំខាន់មួយរបស់វិទ្យាស្ថានក្នុងការបំពាក់បំប៉ន ជួយពង្រឹងពង្រីក និងលើកកម្ពស់សមត្ថភាពក្នុងការបំពេញការងាររបស់មន្រ្តីការទូតអាជីពនៅបរទេស។ វិទ្យាស្ថានបានរៀបចំកម្មវិធីបង្រៀនពិសេសសម្រាប់ភាសាសំខាន់ៗជូនមន្រ្តីនាយកដ្ឋាន និងទីភ្នាក់ងាររដ្ឋាភិបាលដ៏ទៃទៀតដែលការងាររបស់ពួកគាត់តម្រូវឲ្យមានសមត្ថភាពភាសាបរទេសស្ទាត់ជំនាញក្រៅពីនេះយើងផ្តោតការយកចិត្តទុកដាក់ជាពិសេសសម្រាប់មន្រ្តីដែលត្រូវបានតែងតាំងឲ្យទៅបំពេញការងារនៅបរទេស ឬការិយាល័យតាមតំបន់ ឬការិយាល័យតាមប្រទេស ឬមានទំនាក់ទំនងការងារជាមួយជនបរទេសជាប្រចាំ។