ទិដ្ឋភាពទូទៅ |
ក្នុងនាមជាស្ថាប័នដែលត្រូវបានបង្កើតថ្មីក្នុងយុគសម័យនៃការកើនឡើងនៃសកលភាវូបនីយកម្ម វិទ្យាស្ថានត្រូវការកសាងភាពជាដៃគូជាមួយស្ថាប័នជាតិនិងអន្តរជាតិនានា។ វិទ្យាស្ថានបានកំណត់យកកិច្ចសហប្រតិបត្តិការអន្តរជាតិ អាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗតាមរយៈការសាងភាពជាដៃគូជាមួយស្ថាប័នបណ្តុះបណ្តាលធនធានមនុស្ស ជាតិ និងអន្តរជាតិ ក៏ដូចជាដៃគូអភិវឌ្ឍន៍ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនិងការស្រាវជ្រាវលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។
សកម្មភាពទាំងនេះនឹងចូលរួមចំណែកដល់ការសម្រេចឲ្យបាននូវអាទិភាពទាំងបីរបស់វិទ្យាស្ថានរួមមាន ទំនុកចិត្ត កិត្តិនាម និងភាពជាដៃគូក្នុងដំណើការដំបូងរបស់ខ្លួនជាពិសេសការសម្រេចបេសកកម្មនិងចក្ខុវិស័យរបស់វិទ្យាស្ថានក្នុងរយៈពេលមធ្យម និងវែង។
ជាផ្នែកមួយនៃទំនាក់ទំនងសាធារណៈ និងអន្តរជាតិរបស់ខ្លួនសំដៅកសាងសមត្ថភាពស្ថាប័ន និងទ្រទ្រង់ដំណើរការដំបូងព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីការទូតកម្ពុជា និងមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត វិទ្យាស្ថាន NIDIR បង្កើតភាពជាដៃគូជាមួយស្ថាប័នជាតិនិងអន្តរជាតិនៅក្នុងតំបន់ និងពិភពលោកតាមរយៈការចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការដូចខាងក្រោមៈ
ការផ្លាស់ប្តូរព័ត៌មាន និងឯកទេសទាក់ទងទៅនឹងកម្មវិធីសិក្សា និងការស្រាវជ្រាវ វគ្គសិក្សា សិក្ខាសាលា ការសិក្សា និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀត។
គាំទ្រដល់ការផ្លាស់ប្តូរទំនាក់ទំនងគ្នារវាងនិស្សិត មន្រ្តីការទូត អ្នកសិក្សា មន្ត្រីជំនាញ និងអ្នកស្រាវជ្រាវ ដើម្បីជាគុណប្រយោជន៍ទៅវិញទៅមក។
រៀបចំការសិក្សា ការស្រាវជ្រាវ និងការផ្លាស់ប្តូរព័ត៌មានជំនាញជាតិនិងអន្តរជាតិ
ការផ្លាស់ប្តូរព័ត៌មាន និងទស្សនៈពាក់ព័ន្ធនឹងសារាចរណែនាំ និងការអភិវឌ្ឍអន្តរជាតិលើការបណ្តុះបណ្តាល ការស្រាវជ្រាវវិស័យការទូត និងការចូលរួមក្នុងការប្រជុំអន្តរជាតិនៅតាមវិទ្យាស្ថានសិក្សាស្រាវជ្រាវ និងវិស័យឯកជនដែលទាក់ទងនឹងវិស័យការទូត។
រៀបចំសិក្ខាសាលារួមគ្នា ឬសិក្ខាសាលាជាមួយស្ថាប័នដៃគូ។
កិច្ចសហប្រតិបត្តិការ |
ទិដ្ឋភាពទូទៅ |
ដៃគូជាតិនិងអន្តរជាតិ |