រចនាសម្ព័ន្ធ |
អនុលោមតាមអនុក្រឹត្យលេខ ២៧៤ និង១០៥ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិត្រូវគ្រប់គ្រងដោយប្រធានវិទ្យាស្ថាន ០១រូប អនុប្រធានវិទ្យាស្ថាន មួយចំនួន និងនាយកដ្ឋានចំណុះចំនួន ០៥ ដូចខាងក្រោម៖
នាយកដ្ឋានកិច្ចការទូទៅ មានភារកិច្ចទទួលខុសត្រូវកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ បុគ្គលិក ព័ត៌មានបច្ចេកវិទ្យា និងកាលប្បវត្តិឯកសារ។ នាយកដ្ឋានជាកន្លែងប្រមូលផ្តុំរាល់ឯកសាររបស់វិទ្យាស្ថាន និងមានតួនាទីសម្របសម្រួលជាមួយគ្រប់នាយកដ្ឋានដើម្បីបង្កលក្ខណៈងាយស្រួលដល់ការងារឲ្យប្រព្រឹត្តទៅដោយរលូន ជាពិសេសការងារពិធី ការរៀបចំព្រឹត្តិការណ៍ និងកិច្ចប្រជុំនានា។
នាយកដ្ឋានបណ្តុះបណ្តាល មានតួនាទីរៀបចំផែនការបណ្តុះបណ្តាលប្រចាំឆ្នាំ កម្មវិធីសិក្សា និងរៀបចំចាត់ចែងកម្មវិធីបណ្តុះបណ្តាលលើការងារការទូត និងទំនាក់ទំនងអន្តរជាតិ។
នាយកដ្ឋានស្រាវជ្រាវ និងវិភាគយុទ្ធសាស្រ្ត មានតួនាទីសម្របសម្រួល និងរៀបចំផែនការស្រាជ្រាវកិច្ចការការទូត និងវិភាគយុទ្ធសាស្រ្តដើម្បីបំពេញបន្ថែមលើសកម្មភាពនៃការបណ្តុះបណ្តាល ការស្រាវជ្រាវ កម្មវិធីសិក្សាផ្សេងពាន់ព័ន្ធនឹងកិច្ចការការទូត និងទំនាក់ទំនងអន្តរជាតិ។
នាយកដ្ឋានទំនាក់ទំនងសាធារណៈ មានតួនាទីគ្រប់គ្រងកិច្ចការទំនាក់ទំនងសាធារណៈរបស់វិទ្យាស្ថានជាមួយនឹងវិទ្យាស្ថានជាតិ និងអន្តរជាតិក៍ដូចជាដៃគូអភិវឌ្ឍន៍នានា ដើម្បីពង្រឹងគុណភាពលើការបណ្តុះបណ្តាល និងការស្រាវជ្រាវលើវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នាយកដ្ឋានភាសាបរទេស មានតួនាទីរៀបចំកម្មវិធីបណ្តុះបណ្តាលភាសាបរទេស និងជំនាញបកប្រែរយៈពេលខ្លី ធម្យម និងវែង និងផ្តល់សេវាបកប្រែផ្សេងៗ។
អំពីវិទ្យាស្ថាន |
សារប្រធានវិទ្យាស្ថាន |
ទិដ្ឋភាពទូទៅ |
បេសកកម្ម |
ចក្ខុវិស័យ |
រចនាសម្ព័ន្ធ |