
ការស្រាវជ្រាវ និងវិភាគយុទ្ធសាស្រ្ត |


ការលើកកម្ពស់ការស្រាវជ្រាវនិងវិភាគយុទ្ធសាស្រ្តលើវិស័យការទូតនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ
វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិបន្តលើកទឹកចិត្ត និងជួយសម្របសម្រួលគម្រោងស្រាវជ្រាវនានា ជាពិសេសការបណ្តុះបណ្តាលសម្រាប់ការងារស្រាវជ្រាវ ការលើកកម្ពស់ការស្រាវជ្រាវ និងវិភាគយុទ្ធសាស្រ្តលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ ក្នុងទស្សនវិស័យនេះ អ្នកស្រាវជ្រាវកម្ពុជានឹងអាចមានសមត្ថភាពស្រាវជ្រាវ និងវិភាគគ្រប់ជ្រុងជ្រោយលើវិស័យការទូត និងត្រូវការចាំបាច់នូវកិច្ចសហប្រតិបត្តិការមួយជាមួយសមភាគីបរទេសរបស់ខ្លួន ដើម្បីដកស្រង់បទពិសោធន៍អនុវត្តជាក់ស្តែងបន្ថែម និងផ្ទេរចំណេះដឹង តាមរយៈកម្មវិធីស្រាវជ្រាវ និងករណីសិក្សារួមគ្នាជាមួយសហការីកម្ពុជាដទៃទៀត ក្នុងរយៈពេលមធ្យម។