សារប្រធានវិទ្យាស្ថាន |
ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង
រដ្ឋលេខាធិការ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ
វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិបានចាប់បដិសន្ធិឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្រោយពីឯកឧត្តមត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីខែមេសា ឆ្នាំ២០១៦ ក្រោយពីចូលកាន់តំណែងភ្លាមៗឯកឧត្តមឧបនាយករដ្ឋមន្រ្តីបាន ចាប់ផ្តើមធ្វើការកែទម្រង់រចនាសម្ព័ន្ធរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលជាផ្នែកមួយនៃ កំណែទម្រង់រចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលនៅក្នុងប្រវត្តិការទូតកម្ពុជាចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ រហូតដល់ឆ្នាំ២០១៦ សាលាភូមិន្ទរដ្ឋបាលគឺជាគ្រឹះស្ថានតែមួយគត់ដែលបានបណ្តុះបណ្តាអ្នកការទូត។
វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិមានគោលដៅអភិវឌ្ឍសមត្ថភាពអ្នកការទូតកម្ពុជាឲ្យក្លាយជាអ្នកការទូតអាជីពដោយបណ្តុះបណ្តាលរាល់ជំនាញការទូតនិងទំនាក់ទំនងអន្តរជាតិស្របតាមការអនុវត្តការងារការទូតនាសតវត្សទី២១ និងការកើនឡើងកាន់តែខ្លាំងនៃភាពមិនប្រាកដប្រជានៃកិច្ចការសកលលោកឲ្យស្របតាមចក្ខុវិស័យរបស់យើង។ អ្នកការទូតនាសម័យឌីជីថលចាំបាច់ត្រូវតែត្រៀមលក្ខណៈជាស្រេចសម្រាប់ការងារសម្របសម្រួល និងការផ្សារភ្ជាប់ទំនាក់ទំនងជាពិសេសការឆ្លើយតបឲ្យបានរហ័សទាន់សភាពការណ៍ការទូត និងត្រូវមានពហុជំនាញអ្នកពាក់ព័ន្ធជាមួយនឹងអ្នកពាក់ព័ន្ធ និងសំណុំរឿងគោលនយោបាយផ្សេងៗ។
តាងនាមឲ្យវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិក្ខាកាម និងប្រិយមិត្តអ្នកអានសូមប្រើប្រាស់គេហទំព័ររបស់វិទ្យាស្ថានយើងខ្ញុំឲ្យអស់ពីលទ្ធភាពសម្រាប់ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងប្រើប្រាស់ព័ត៌មាននានាដែលមាននៅលើគេហទំព័រជាពិសេសពាក់ព័ន្ធនឹងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិស្របតាមគោលបំណងនៃផលប្រយោជន៍របស់ខ្លួន។
អំពីវិទ្យាស្ថាន |
សារប្រធានវិទ្យាស្ថាន |
ទិដ្ឋភាពទូទៅ |
បេសកកម្ម |
ចក្ខុវិស័យ |
រចនាសម្ព័ន្ធ |