កម្ម​វិធី​បណ្តុះ​បណ្តាល​មន្រ្តី​ការ​ទូត​មុន​បំពេញ​ការងារ​នៅ​បរទេស

មុន​នឹង​ចេញ​បម្រើ​ការ​ងារ​នៅ​តាម​ស្ថាន​តំ​ណាង​កម្ពុជា មន្រ្តី​ការ​ទូត​ត្រូវ​តែ​ចូល​រួម​កម្ម​វិធី​បណ្តុះ​បណ្តាល​មួយដែល​រៀប​ចំ​ដោយ​វិទ្យា​ស្ថាន​ជាតិ​ការ​ទូត​ និង​ទំនាក់​ទំ​នង​អន្តរ​ជាតិ។ កម្មវិធី​បណ្តុះ​បណ្តាល​នេះ​រៀប​ចំ​ឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ សម្រាប់​រយៈ​ពេល​១​ខែ ស្រប​​​តាម​ការ​ផ្លាស់​ប្តូរ​មន្រ្តី​ការ​ទូត​តាម​ស្ថាន​តំ​ណាង​នៅ​បរ​ទេស។


ឯកអគ្គរាជទូត អគ្គទីប្រឹក្សា អគ្គកុងស៊ុល
ទីប្រឹក្សា លេខាទី១ និងកុងស៊ុល
លេខាទី ២ លេខាទី៣ និងអនុព័ន្ធ

កម្ម​វិធី​បណ្តុះ​បណ្តាល​នេះ​រៀប​ចំ​តាម​ម៉ូ​ឌូល​សំ​ខាន់​ៗ​ដូច​ខាង​ក្រោម៖

ម៉ូឌូលទី១ : បេ​សក​កម្ម​ការ​ទូត: ផ្តល់​ចំ​ណេះ​ដឹង​ក្នុង​រៀប​ចំ​ការ​ប្រ​ព្រឹត្ត​ទៅ និង​ការ​គ្រប់​គ្រង​ស្ថាន​តំ​ណាង ឬ​ស្ថាន​បេសក​កម្ម​នៅ​បរ​ទេស ព្រម​ទាំង​តួ​នា​ទី​ និង​ការ​ទ​ទួល​ខុស​ត្រូវ​របស់​អ្នក​ការ​ទូត។

ម៉ូឌូលទី២ : អត្ថ​ប្រ​យោជន៍​កម្ពុជា: ទិដ្ឋ​ភាព​ទូ​ទៅ​កម្ពុជា រួម​មាន​គោល​ន​យោ​បាយ​រដ្ឋា​ភិ​បាល ប្រ​វត្តិ​សាស្រ្ត ទេស​ចរ និង​វប្ប​ធម៌ បច្ចុ​ប្បន្ន​​ស្ថាន​​ភាព​ និង​​វឌ្ឍន​​ភាព​​កម្ពុជា ពា​ណិ​ជ្ជ​កម្ម ការ​ទាក់​ទាញ​វិ​និ​យោគ និង​ការ​ងារ​ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​កម្ពុជា។

ម៉ូឌូលទី៣ : ការ​សិក្សា​ពី​ភូមិ​សាស្រ្ត តំ​បន់​ និង​ពិ​ភព​លោកៈ ភូមិ​សាស្រ្ត​នយោ​បាយ​កម្ពុ​ជា​ តំបន់ និង​ភូមិ​សាស្រ្ត​នយោ​បាយ​ពិ​ភព​លោក និង​យុទ្ធ​សាស្រ្ត​ស្ថាន​ភាព​ភូមិ​សាស្រ្ត។

ម៉ូឌូលទី៤ : ភាព​ជា​អ្នក​ដឹក​នាំ​ និង​ការ​គ្រប់​គ្រងៈ ផ្តល់​ជូន​ចំ​ណេះ​ដឹង និង​ជំ​នាញ​ភាព​ជា​អ្នក​ដឹក​នាំ​ និង​ការ​គ្រប់​គ្រង់ ទំ​នាក់​ទំ​នង​សា​ធា​រណៈ ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ ការ​ចរ​ចារ​ និង​តស៊ូមតិ។

ម៉ូឌូលទី៥ : ជំ​នាញ​អនុ​វត្ត​ការ​ងារ​សម្រាប់​ភារ​កិច្ច​ប្រ​ចាំ​ថ្ងៃៈ ផ្តោត​លើ​មូល​ដ្ឋាន​ជំ​នាញ​អនុ​វត្ត​ជាក់​ស្តែង​ក្នុង​ការ​សម្រប សម្រួល​ការ​ងារ​ឯក​អគ្គ​រាជ​ទូត និង​កិច្ច​ការ​អគ្គ​កុង​ស៊ុល។