
កម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន |


នៅក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត អ្នកការទូតតម្រូវឱ្យមានជំនាញ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាក្រៅពីជំនាញការទូតរបស់ខ្លួន។ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិត្រូវបានបំពាក់ឧបករណ៍ព័ត៌មានវិទ្យា និងអេឡិចត្រូនិចទំនើបដែលអាចជួយបំពាក់បំប៉នជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងរក្សាទិន្នន័យចំណេះដឹងឌីជីថលទាន់សម័យដែលកំពុងកើនឡើង។ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិបានរៀបចំបន្ទប់ ICT និងបន្ទប់សម្រាប់អនុវត្តភាសាបរទេសបម្រើការបណ្តុះបណ្តាលភាសាសម្រាប់អ្នកការទូតកម្ពុជា និងមន្រ្តីរាជការដទៃទៀតដែលបានចូលរួមបំពេញការងារសហប្រតិបត្តិការអន្តរជាតិជាពិសេសក្នុងវិស័យការទូតនៃសតវត្សរ៍ទី ២១នេះ។