កម្មវិធីបណ្តុះបណ្តាលមន្រ្តីជ្រើសតាំងថ្មី

កម្ម​វិធី​នេះ​រៀប​ចំ​ឡើង​ដើម្បី​ផ្តល់​ចំ​ណេះ​ដឹង​កាន់​តែ​ប្រ​សើរ និង​ការ​កសាង​សមត្ថ​ភាព​មន្រ្តី​ក្រ​សួង។ កម្ម​វិធី​នេះ​រៀប​ចំ​ជា ៥ ម៉ូ​ឌូល​សំ​ខាន់​ៗ​ដូច​ខាង​ក្រោម៖

ម៉ូឌូលទី១ : អត្ថ​ប្រ​យោជន៍​កម្ពុជា: ក្នុង​ម៉ូ​ឌូល​នេះ​គ្រប់​ដណ្តប់​លើ​ទិដ្ឋ​ភាព​ទូ​ទៅ​របស់​កម្ពុជា​រួម​មាន ប្រ​ព័ន្ធ​ន​យោ​បាយ សេដ្ឋ​កិច្ច ប្រ​វត្តិ​សាស្រ្ត ទំ​នៀម​ទម្លាប់ ប្រ​ពៃ​ណី វប្ប​ធម៌ ទេសចរ និង​ទិដ្ឋ​ភាព​ទូ​ទៅ​នៃ​គោល​នយោ​បាយ​ការ​បរ​ទេស​កម្ពុ​ជា​។ល។

ម៉ូឌូលទី២ : វិ​ស័យ​ការ​ទូត​ និង​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ: ម៉ូ​ឌូល​នេះ​រួម​បញ្ចូល​នូវ​រាល់​មុខ​វិជ្ជា​ផ្សេង​ៗ​ក្នុង​ការ​ផ្តល់​ការ​ឈ្វេង​យល់​កាន់​តែ​ប្រ​សើរ​លើ​វិ​ស័យ​ការ​ទូត​ និង​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ដូច​ជា ជំ​នាញ​ទំ​នាក់​ទំ​នង ការ​ចរ​ចារ និង​ការ​វិ​ភាគ​លើ​រាល់​គោល​នយោ​បាយ បញ្ហា​ផ្សេងៗ និង​កិច្ច​ការ​ការ​ទូត​ពាក់​ព័ន្ធ។

ម៉ូឌូលទី៣ : អា​ស៊ាន អា​ស៊ី និង​ពិ​ភព​លោកៈ គឺ​ជា​ម៉ូ​ឌូល​សំ​ខាន់​មួយ​សម្រាប់​មន្រ្តី​ការ​ទូតដើម្បី​តាម​ដាន​បច្ចុ​ប្បន្ន​ភាព​អា​ស៊ាន​ និង​អាស៊ី បញ្ហា​តំបន់​ និង​ពិ​ភព​លោក​ពាក់​ព័ន្ធ​នឹង​ន​យោ​បាយ សន្តិ​ភាព សន្តិ​សុខ និង​អំ​ណាច​ពិ​ភព​លោក។ ម៉ូ​ឌូល​នេះ​ពិ​ភាក្សា​ផង​ដែរ​អំ​ពី​ចំ​ណេះ​ដឹង​ទូ​ទៅ​អំ​ពី​ទិដ្ឋ​ភាព​ន​យោ​បាយ ភូមិ​សាស្រ្ត ន​យោ​បាយ​យុទ្ធ-ភូមិ​សាស្រ្ត និង​ជំហរ​កម្ពុ​ជា​ក្នុង​អា​ស៊ាន អា​ស៊ី​និង​សណ្តាប់​ធ្នាប់​ពិ​ភព​លោក។

ម៉ូឌូលទី៤ : វិ​ធី​សាស្រ្ត​ការ​ងារ​ និង​ស្រាវ​ជ្រាវៈ ម៉ូ​ឌូល​នេះ​នឹង​បង្រៀន​នូវ​មុខ​វិជ្ជា​ផ្សេង​ៗដែល​អាច​សម្រួល​ដល់​ការ​​ងារ​​ប្រ​ចាំ​ថ្ងៃ​របស់​មន្រ្តី​ការ​ទូត​ក្នុង​ការ​ប្រ​មូល​ការ​ធ្វើ​បច្ចុប្បន្ន​ភាព រៀប​ចំ​ រាយ​​ការណ៍ និង​តាម​ដានព័ត៌​មាន​ប្រ​ចាំ​ថ្ងៃ​ពាក់​ព័ន្ធ​នឹង​ការ​ងារ​របស់​ខ្លួន ការ​គ្រប់​គ្រប់​ពេល​វេ​លា និង​ភា​សា​បរ​ទេសដែល​មន្រ្តី​ការ​ទូត​ត្រូវ​ការ​ចាំ​បាច់។

ម៉ូឌូលទី៥ : ភាព​ជា​អ្នក​ដឹក​នាំ​ និង​ការ​គ្រប់​គ្រងៈ ម៉ូ​ឌូល​នេះ​បង្ហាញ​ពី​ទិដ្ឋ​ភាព​ផ្សេង​ៗ​គ្នា​នៃ​ការ​យល់​ដឹង​និង​ចំ​ណេះ​ដឹង​ជា​ពិ​សេស​លើ​ការ​គ្រប់​គ្រង​ធន​ធាន​មនុស្ស ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ ការ​គ្រប់​គ្រង​គម្រោង​ការ​សរ​សេរ​សំ​ណើ​គម្រោង​ផ្ទាល់ និង​វិបត្តិ​ និង​ការ​គ្រប់​គ្រង​ការ​ផ្លាស់​ប្តូរ ។