វិញ្ញាបនបត្រភាសា FEDE |
តើអ្នកចង់បញ្ជាក់ពីសមត្ថភាពភាសាអឺរ៉ុបរបស់អ្នកជាមួយនឹងវិញ្ញាបនបត្រដែលមានការទទួលស្គាល់ជាអន្តរជាតិដែរឬទេ?
វិញ្ញាបនបត្រភាសា FEDE ស្របទៅតាមក្របខណ្ឌយោងរួមរបស់អឺរ៉ុបសម្រាប់ភាសា CEFR (Common European Framework of Reference for Languages) របស់ក្រុមប្រឹក្សាអឺរ៉ុប ។
វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ជាមជ្ឈមណ្ឌលប្រឡងផ្លូវការរបស់FEDEតែមួយគត់នៅក្នុងប្រទេសកម្ពុជា។
វិញ្ញាបនបត្រភាសា FEDE ប្រើប្រាស់សម្រាប់អ្នកសិក្សា និងអ្នកធ្វើការ ដែលមានបំណងចង់បន្ថែមគុណតម្លៃលើភាសាអឺរ៉ុបរបស់ខ្លួន នៅក្នុងប្រវត្តិរូបសង្ខេប ឬនៅក្នុងអាជីពការងារ។ ការប្រឡងយកវិញ្ញាបនបត្រភាសាFEDE វាយតម្លៃកម្រិតចំណេះដឹងរបស់អ្នកក្នុងជំនាញបួនគឺ៖ ការស្តាប់ ការសរសេរ ការសន្ទនានិងការឆ្លើយសំនួរលើអំនាន។
- ចុះឈ្មោះប្រឡងពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២
- សម័យប្រឡងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២
ត្រៀមខ្លួនសម្រាប់ការធ្វើតេស្តភាសា FEDE! ជាមួយនឹងវគ្គសិក្សាត្រៀមប្រឡងនៅវិទ្យាស្ថានជាតិការទូត
- សរុប ៣០ ម៉ោង។
- ការពង្រឹងផ្នែកភាសា ការប្រឡងសាកល្បង វិញ្ញាសាប្រឡងចាស់ៗ ការណែនាំ និងគន្លឹះអំពីការប្រឡង។ល។
- ០៣ ដង ក្នុងមួយឆ្នាំ (ថ្ងៃចន្ទ-សុក្រ ឬថ្ងៃសៅរ៍)
ទាក់ទងមកយើងខ្ញុំ
តាមរយៈទូរសព្ទលេខ +៨៥៥ ៨៩ ៥០៩ ៣០៧
ឬ សូមអញ្ជើញមកកន្លែងចុះឈ្មោះរបស់នាយកដ្ឋានភាសាបរទេស របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ។
ម៉ោងធ្វើការនាយកដ្ឋានភាសាបរទេស: ពីថ្ងៃច័ន្ទដល់ ថ្ងៃសុក្រ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១និង៣០នាទីព្រឹក និងពីម៉ោង២រសៀល ដល់ម៉ោង៥ល្ងាច