កម្មវិធីបណ្តុះបណ្តាលមន្រ្តីជ្រើសតាំងថ្មី |
កម្មវិធីនេះរៀបចំឡើងដើម្បីផ្តល់ចំណេះដឹងកាន់តែប្រសើរ និងការកសាងសមត្ថភាពមន្រ្តីក្រសួង។ កម្មវិធីនេះរៀបចំជា ៥ ម៉ូឌូលសំខាន់ៗដូចខាងក្រោម៖
ម៉ូឌូលទី១ : អត្ថប្រយោជន៍កម្ពុជា: ក្នុងម៉ូឌូលនេះគ្រប់ដណ្តប់លើទិដ្ឋភាពទូទៅរបស់កម្ពុជារួមមាន ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច ប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ទេសចរ និងទិដ្ឋភាពទូទៅនៃគោលនយោបាយការបរទេសកម្ពុជា។ល។
ម៉ូឌូលទី២ : វិស័យការទូត និងទំនាក់ទំនងអន្តរជាតិ: ម៉ូឌូលនេះរួមបញ្ចូលនូវរាល់មុខវិជ្ជាផ្សេងៗក្នុងការផ្តល់ការឈ្វេងយល់កាន់តែប្រសើរលើវិស័យការទូត និងទំនាក់ទំនងអន្តរជាតិដូចជា ជំនាញទំនាក់ទំនង ការចរចារ និងការវិភាគលើរាល់គោលនយោបាយ បញ្ហាផ្សេងៗ និងកិច្ចការការទូតពាក់ព័ន្ធ។
ម៉ូឌូលទី៣ : អាស៊ាន អាស៊ី និងពិភពលោកៈ គឺជាម៉ូឌូលសំខាន់មួយសម្រាប់មន្រ្តីការទូតដើម្បីតាមដានបច្ចុប្បន្នភាពអាស៊ាន និងអាស៊ី បញ្ហាតំបន់ និងពិភពលោកពាក់ព័ន្ធនឹងនយោបាយ សន្តិភាព សន្តិសុខ និងអំណាចពិភពលោក។ ម៉ូឌូលនេះពិភាក្សាផងដែរអំពីចំណេះដឹងទូទៅអំពីទិដ្ឋភាពនយោបាយ ភូមិសាស្រ្ត នយោបាយយុទ្ធ-ភូមិសាស្រ្ត និងជំហរកម្ពុជាក្នុងអាស៊ាន អាស៊ីនិងសណ្តាប់ធ្នាប់ពិភពលោក។
ម៉ូឌូលទី៤ : វិធីសាស្រ្តការងារ និងស្រាវជ្រាវៈ ម៉ូឌូលនេះនឹងបង្រៀននូវមុខវិជ្ជាផ្សេងៗដែលអាចសម្រួលដល់ការងារប្រចាំថ្ងៃរបស់មន្រ្តីការទូតក្នុងការប្រមូលការធ្វើបច្ចុប្បន្នភាព រៀបចំ រាយការណ៍ និងតាមដានព័ត៌មានប្រចាំថ្ងៃពាក់ព័ន្ធនឹងការងាររបស់ខ្លួន ការគ្រប់គ្រប់ពេលវេលា និងភាសាបរទេសដែលមន្រ្តីការទូតត្រូវការចាំបាច់។
ម៉ូឌូលទី៥ : ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងៈ ម៉ូឌូលនេះបង្ហាញពីទិដ្ឋភាពផ្សេងៗគ្នានៃការយល់ដឹងនិងចំណេះដឹងជាពិសេសលើការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងគម្រោងការសរសេរសំណើគម្រោងផ្ទាល់ និងវិបត្តិ និងការគ្រប់គ្រងការផ្លាស់ប្តូរ ។