កម្មវិធីបណ្តុះបណ្តាលមន្រ្តីការទូតមុនបំពេញការងារនៅបរទេស |
មុននឹងចេញបម្រើការងារនៅតាមស្ថានតំណាងកម្ពុជា មន្រ្តីការទូតត្រូវតែចូលរួមកម្មវិធីបណ្តុះបណ្តាលមួយដែលរៀបចំដោយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។ កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងពីរដងក្នុងមួយឆ្នាំ សម្រាប់រយៈពេល១ខែ ស្របតាមការផ្លាស់ប្តូរមន្រ្តីការទូតតាមស្ថានតំណាងនៅបរទេស។
ឯកអគ្គរាជទូត អគ្គទីប្រឹក្សា អគ្គកុងស៊ុល
ទីប្រឹក្សា លេខាទី១ និងកុងស៊ុល
លេខាទី ២ លេខាទី៣ និងអនុព័ន្ធ
កម្មវិធីបណ្តុះបណ្តាលនេះរៀបចំតាមម៉ូឌូលសំខាន់ៗដូចខាងក្រោម៖
ម៉ូឌូលទី១ : បេសកកម្មការទូត: ផ្តល់ចំណេះដឹងក្នុងរៀបចំការប្រព្រឹត្តទៅ និងការគ្រប់គ្រងស្ថានតំណាង ឬស្ថានបេសកកម្មនៅបរទេស ព្រមទាំងតួនាទី និងការទទួលខុសត្រូវរបស់អ្នកការទូត។
ម៉ូឌូលទី២ : អត្ថប្រយោជន៍កម្ពុជា: ទិដ្ឋភាពទូទៅកម្ពុជា រួមមានគោលនយោបាយរដ្ឋាភិបាល ប្រវត្តិសាស្រ្ត ទេសចរ និងវប្បធម៌ បច្ចុប្បន្នស្ថានភាព និងវឌ្ឍនភាពកម្ពុជា ពាណិជ្ជកម្ម ការទាក់ទាញវិនិយោគ និងការងារដែលផ្តល់អត្ថប្រយោជន៍ដល់កម្ពុជា។
ម៉ូឌូលទី៣ : ការសិក្សាពីភូមិសាស្រ្ត តំបន់ និងពិភពលោកៈ ភូមិសាស្រ្តនយោបាយកម្ពុជា តំបន់ និងភូមិសាស្រ្តនយោបាយពិភពលោក និងយុទ្ធសាស្រ្តស្ថានភាពភូមិសាស្រ្ត។
ម៉ូឌូលទី៤ : ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងៈ ផ្តល់ជូនចំណេះដឹង និងជំនាញភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង់ ទំនាក់ទំនងសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយ ការចរចារ និងតស៊ូមតិ។
ម៉ូឌូលទី៥ : ជំនាញអនុវត្តការងារសម្រាប់ភារកិច្ចប្រចាំថ្ងៃៈ ផ្តោតលើមូលដ្ឋានជំនាញអនុវត្តជាក់ស្តែងក្នុងការសម្រប សម្រួលការងារឯកអគ្គរាជទូត និងកិច្ចការអគ្គកុងស៊ុល។